ចេញផ្សាយ ថ្ងៃអង្គារ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១
ភ្នំពេញ៖ នៅវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកចតុមុខ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពីគណៈបញ្ជាការឯកភាពខណ្ឌបានចុះយកអ្នកជំងឺស្រីម្នាក់ នៅចំណុចផ្ទះលេខ២៦ ផ្លូវ២២១ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ដែលមានផ្ទុកកូវីដ១៩។
ជាមួយគ្នានោះផងដែរ ក្មេងស្រី ថុង ម៉ានីកា អាយុ៦ឆ្នាំ គឺបានប៉ះពាល់ជាមួយអ្នកជំងឺឈ្មោះ សារឿន ម៉ាឡែន ដែលជាម្តាយមីង។ នេះបើយោងតាមការចុះផ្សាយរបស់ ហ្វេសប៊ុកផ្លូវការរបស់ សាលាខណ្ឌទួលគោក នៅរាត្រីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ។
ប្រភពខាងលើបន្តថា បច្ចុប្បន្នទីតាំងខាងលើនេះ គណៈបញ្ជាការឯកភាព សម្រេចបិទជាបណ្តោះអាសន្នហាមចេញចូល តែខាងក្នុងផ្ទះមិនមានមនុស្សស្នាក់នៅធ្វើចត្តាឡីស័កនោះទេ៕