អាងផ្លូវស្ងាត់ បើកលឿនមិនប្រយ័ត្ន បុកម៉ូតូគេយ៉ាងពេញទំហឹង

0
1134

ចេញផ្សាយ ថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១

ភ្នំពេញ៖ បុរសម្នាក់ដោយខ្វះការប្រុងប្រយ័ត្ន បានជិះម៉ូតូក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតនៅពីមុខពេញទំហឹង បណ្តាលឲ្យខ្ទាតជាច្រើនម៉ែត្ររងរបួសធ្ងន់ទាំងសង់ខាង ដែលហេតុការណ៍នេះបានកើតកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ លើមហាថីសហព័ន្ធរុស្សី ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជាសន្តិសុខឯកជនម្នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកស្មាស់រីវ៉ូ ពណ៌ខៀវ ពាក់ស្លាកកលេខ ភ្នំពេញ 1U-1224 ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជិះម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម សេរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IM-1654 បើកបរដោយបុរសម្នាក់មិនបានស្គាល់ឈ្មោះ ក្នុងទិសដៅស្របទិសគ្នាដោយល្បឿនលឿនក៏បានជ្រុលទៅបុកម៉ូតូដែលនៅពីមុខពេញទំហឹង បណ្តាលឲ្យម៉ូតូទាំង២គ្រឿងខ្ទាតដួលអូសជាច្រើនម៉ែត្រនឹងរងរបួសធ្ងន់ទាំងសងខាង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្រ្គោះភ្លាមៗ ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះមកធ្វើការវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញចរាចរណ៍ខណ្ឌ រងចាំដោះស្រាយគ្នាពេលក្រោយតាមនិតិវិធីផ្លូវច្បាប់៕