ក្បត់ប្តី បង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសថ្មីក្នុងបន្ទប់ជួល

0
1551

ចេញផ្សាយ ថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖ កាមតណ្ហា បានរុញច្រានមនុស្សមិនថាប្រុសឬស្រី ឱ្យឈ្លក់វង្វេងលែងដឹងខុសត្រូវ ហ៊ានធ្វើគ្រប់យ៉ាងឱ្យតែបានបំពេញតាមចំណង់របស់ខ្លួន។

ករណីថ្មីមួយទៀត បានកើតឡើងនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយស្ត្រីវ័យក្មេងចាស់ខ្ចីញ៉េញជាប្រពន្ធ បានលួចបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសថ្មីក្នុងបន្ទប់ផ្ទះជួល ដែលហេតុការណ៍នេះបានបង្កមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។

បើតាមប្រភពព័ត៌មានស្រ្តីខាងលើដែលផិតក្បត់ប្តីលួចមានប្រុសថ្មីទាំងក្នុងបន្ទប់ជួលនេះឈ្មោះ នាក់ ស្រីទូច អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើត នៅស្រុកឈូក ខេត្តកំពត។ ចំណែកបុរសជាប្តី ឈ្មោះ ឯម ចុច អាយុ២២ឆ្នាំ មុខរបរកម្មករកាប់គោ មានស្រុកកំណើត ភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពតដូចគ្នា ដោយប្តីប្រពន្ធមួយគូរនេះបានជួលបន្ទប់ស្នាក់នៅកន្លែងកើតហេតុខាងលើរយៈពេលជិត២ឆ្នាំមកហើយ ក្នុងនោះពួកគេក៏មានចំណងអាពាហ៍ពិពាហ៍ កូនស្រីម្នាក់ផងដែរ។

ស្រ្តីដែលលួចផិតប្តី

ចំណែកប្រុសស្នេហ៍ ដែលជាសហាយ ស្រែកឃ្លានប្រពន្ធគេរូបនេះ មិនត្រូវបានស្គាល់ឈ្មឡើយ អាយុប្រហែល៣០ឆ្នាំ និងជាជាបុគ្គលិកលក់ដីឡូត៍ ដល់តែដីឡូតិ៍លក់លែងដាច់ដោយសារកូវីដ មកត្របាក់ប្រពន្ធគេបែបនេះ មិនដឹងថាផ្លូវដែលខ្លួនកំពុងដើរនេះ គុកកំពុងតែបើកទ្វារងចាំទេឬអី?។

ក្នុងនោះផងដែរ បើតាមបុរសជាប្តីបានរៀបរាប់ឱ្យដឹងថា រូបគាត់បានរៀបការជាមួយប្រពន្ធដែលផិតក្បត់នេះ រយ:ពេលជាង៣ឆ្នាំមកហើយ និងមានកូនស្រីម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍ ដោយរាល់ថ្ងៃរូបលោកធ្វើការនៅកន្លែងកុងស៊ីកាប់សត្វគោ និង តែងចេញទៅធ្វើការនៅវេលាម៉ោង២រំលងអធ្រាត ត្រឡប់មកវិញវេលាម៉ោង៨នាទីព្រឹកជារៀងរាល់ថ្ងៃ។

បុរសលួចសាហាយប្រពន្ធគេ

បុរសជាប្តីបន្តទៀតថា ពេលកន្លងមកខ្លួនបានឃើញប្រពន្ធតែងតែលួចលេងឆាតជាមួយប្រុសថ្មីជាហូរហែរ ប៉ុន្តែមិនបានចាប់អារម្មណ៍ ព្រោះប្រពន្ធរបស់ខ្លួនពេលលេងរួចតែងចុចលុបវិញ លុះរហូតមកដល់ព្រឹកថ្ងៃកើតហេតុ រូបគេជាប្ដីបានចេញទៅធ្វើការដូចសព្វរាល់ដង ប៉ុន្តែក្នុងនោះមានអារម្មណ៍មិនស្រួល ដោយមាន​ការសង្ស័យ ទើបនៅវេលាម៉ោង៥ព្រឹក បានត្រឡប់មកបន្ទប់ជួលវិញ ដោយគោះទ្វារបន្ទប់មិនឃើញប្រពន្ធបើក ក៏រង់ចាំមួយសន្ទុះទើបបើកទ្វារឱ្យ ស្រាប់តែឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IQ-3994 នៅក្នុងបន្ទប់ ដោយមានការសង្ស័យ ក៏ក្រឡេកទៅមើលក្នុងបន្ទប់ទឹក ស្រាប់តែឃើញសាហាយប្រពន្ធ កំពុងសំងំនៅក្នុងបន្ទប់ទឹក។

បុរសជាប្ដីបន្តថា ខ្លួនមិនបានប្រើហិង្សាទៅលើប្រុសស្នេហ៍របស់ប្រពន្ធឡើយ ដោយគ្រាន់តែបិទទ្វារផ្ទះ ខាងក្រៅ រួចរាយការណ៍ទៅសមត្ថកិច្ច ចុះមកហៅទាំងប្រពន្ធ និងសាហាយ ដោះស្រាយគ្នានៅសង្កាត់សំរោងក្រោមតាមនីតិវិធីច្បាប់៕