អភិបាលខេត្តកំពង់ធំ ចាក់វ៉ាក់សាំងការពារកូវីដ១៩ ជាលើកទី២ នៅថ្ងៃពុធនេះ

0
1007

ចេញផ្សាយ ថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានចូលរួមចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជាលើកទី២រួចរាល់ហើយ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ។

បើតាមលោក សុខ លូ បានឲ្យដឹងនៅលើបណ្តាញសង្គមរបស់លោកថា ទោះបីយ៉ាងណាក៏ដោយ ការបន្ត​អនុវត្ត អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ក្នុងវិធានការការ ពារ​ជំងឺកូវីដ-១៩ ៣ការពារ ៣កុំ គឺពិតជាមានសារ:សំខាន់ណាស់។

សារៈសំខាន់៣ការពារ និង៣កុំនេះ ត្រូវបានលោក សុខ លូ អភិបាលខេត្តកំពង់ធំ លើកយកមកបង្ហាញថា៖

– ៣ការពារ រួមមាន៖

     ១-ពាក់ម៉ាស់

     ២-លាងដៃ

     ៣-គម្លាតសង្គម គម្លាតបុគ្គល (ចាប់ពី១,៥០ ម៉ែត្រឡើងទៅ)

– ៣កុំ រួមមាន៖

     ១-កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីត្រជាក់ច្រើនពេក

     ២-កុំទៅកន្លែងមានមនុស្សច្រើន

     ៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មា កុំឱបគ្នាជាដើម។

ជាមួយគ្នានោះ ក្នុងខ្លឹមសារបញ្ចប់របស់លោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏បានសូមគោរពអរគុណសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាអនេកផងដែរ៕