ចេញផ្សាយ ថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១
ភ្នំពេញ៖ បុរសម្នាក់ត្រូវនារីរកស៊ីផ្លូវភេទ ប្រើល្បិចយកទូរស័ព្ទដៃម៉ាក Huawei មួយគ្រឿងទៅបាត់ស្រមោល ខណៈពេលខ្លួនកំពុងចូលបន្ទប់ទឹក។
ករណីស្រ្តីរកស៊ីផ្លូវភេទ បន្លំយកទូរស័ព្ទភ្ញៀវទាំងមិនទាន់បានឡើងឋានសួគ៌នេះ បានកើតឡើងនៅផ្ទះសំណាក់ យីហោ បេ៩ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។

បើតាមការឲ្យដឹងពីបុរសចាញ់បោកស្រ្តីរកស៊ីផ្លូវភេទថា មុនពេលកើតហេតុ រូបគេបានមកទាក់ទងនារីរកស៊ីផ្លូវភេទម្នាក់នៅវត្តភ្នំ រួចក៏បាននិយាយត្រូវថ្លៃគ្នា ក្នុងតម្លៃ១៥$ដុល្លារ ពេលនោះខ្លួនកបានដឹកនាងទៅ ញ៉ាំអាហារយកកម្លាំងមុនបើកប្រតិបត្តិការណ៍ប្រយុទ្ធ ព្រោះនឹកគិតថាបានឡើងឋានសួគ៌ហើយ រហូតទៅដល់ម៉ោង១១យប់ បុរសរូបនោះក៏បានដឹកនារីរកស៊ីផ្លូវភេទទៅផ្ទះសំណាក់ យីហោ បេ៩ ពេលទៅដល់បុរសខាងលើបានចូលបន្ទប់ទឹក ស្រាប់តែនារីរកស៊ីផ្លូវភេទបានប្រើល្បិចប្រាប់ដោយប្រាប់ខ្លួនថា រូបគេទៅទិញស្រោមអនាម័យ។
បុរសខាងលើបន្តថា ដល់ពេលខ្លួនចេញមកវិញ ស្រាប់តែបាត់ទូរស័ព្ទ ដោយនារីរកស៊ីផ្លូវភេទនោះបានយកទៅបាត់ មិនមែនទៅទិញស្រោមឯណា តាមពិតបន្លំយកទូរស័ព្ទរបស់ខ្លួន ដោយអស់ទាំងទូរស័ព្ទ អស់ទាំងលុយប៉ាវស៊ីមុនឡើងឋានសួគ៌ អស់ទាំងលុយបង់ថ្លៃក្តីសុខមុន ចុងក្រោយមានឯណា ឋានសួគ៌ទឹកឃ្មុំ ក្លាយជាទឹកខ្មេះ មុខក្រៀមផ្អេះ ព្រោះចាញ់បោកស្រីរកស៊ីផ្លូវភេទ។

ករណីនេះកើតឡើងច្រើនមកហើយ សូមបុរសៗដែលមានចំណងក្រាស់ទាំងឡាយ មុននិងសម្រេចចិត្តចុងបើកប្រតិបត្តិការ ឡើងឋានសួគ៌ មើលមុខក្រោយផងណា ប្រយ័ត្នឋានសួគ៌មិនបានឡើងហើយ ធ្លាក់ឋាននរក ខ្មាស់គេពេញស្រុកទៀត ព្រោះថាបច្ចុប្បន្នក្រុម Live មានច្រើនណាស់ ពួកគាត់ភាគច្រើនមិនបានគោរពសិទ្ធិរបស់អស់លោក និងកេរ្តិ៍ឈ្មោះរបស់អស់លោកឡើយ! យល់! ៕













