ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងប្តូរទីតាំងថ្មី នៅពាក់កណ្តាល ខែមីនា នេះ

0
1759

ចេញផ្សាយ ថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានទីតាំងនៅដីឡូត៍លេខ៧៧១-៧៧៣ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ និងប្តូរទីតាំងថ្មី ទៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២១នេះ។

បើយោងតាមការជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលផ្សព្វផ្សាយនៅព្រឹកថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ចាប់ពីថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១តទៅ ក្រសួងនិងប្តូរទៅទីតាំងថ្មី នៅដីឡូត៍លេខ២០០៥ ផ្លូវលេខ៣០៧ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដូចការជូនដំណឹងខាងលើរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមបងប្អូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងស្ថាប័ន ដែលពាក់ព័ន្ធនានា ជ្រាបជាព័ត៌មាន៕