TUNDRA និង NISSAN TITAN សាកកម្លាំងគ្នា លាន់ដូចរន្ទៈទាំងកណ្តាលរាត្រី

0
1066

ចេញផ្សាយ ថ្ងៃអង្គា ទី០២ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចស្តុបស្ថានីយ៍ប្រេងឥន្ទនៈសូគីមុិច ជាប់របងព្រលានយន្តហោះភ្នំពេញ  តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី កែងផ្លូវបេតុង ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានប្រាប់ TN Hot News ឲ្យដឹងថា នៅមុនកើតហេតុគេ បានឃើញប្រុសស្រីចំនួន៤នាក់ បើករថយន្តម៉ាក TUNDRA ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 2BG-4176 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាក NSSAN TITAN ពណ៌ឈាមជ្រូក ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេចភ្នំពេញ 2AI-1048 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងពីជើងទៅត្បូង ក្នុងល្បឿនធម្យម ដោយស្ថានការណ៍ប្រថុចញ៉ុចព ចាប់ហ្វ្រាំងមិនទាន់បានជ្រុលទៅបុករថយន្ត TUNDRA ផ្នែកខាងមុខ បណ្ដាលឲ្យរថយន្ត TUNDRA រេចង្កូតមកខាងឆ្វេងដៃ បន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវខ្ទាតចេញពីជួរទៅផ្លូវម្ខាង ដោយឡែករថយន្ត NSSAN TITAN  រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ បានចុះមកវាស់វែងស្ទូចយករថយន្ដទាំងពីរគ្រឿងយក​ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំ ដោះ​ស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់។ ចំណែកម្ចាស់រថយន្តរងរបួសស្រាលទាំងសងខាង៕