រថយន្តដឹកថ្នាំពេទ្យក្រុមហ៊ុន វ៉ាយ.វ៉ាយ.ខេ. អេច (ត្រេឌីង) ឆ្លងភ្លើងឆេះហុយទ្រលោម

0
805

ចេញផ្សាយ ថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១

កណ្ដាល៖ រថយន្តដឹកថ្នាំពេទ្យរបស់ក្រុមហ៊ុន វ៉ាយ.វ៉ាយ.ខេ.អេច ត្រេងឌឹង មួយគ្រឿងបានឆ្ងងចរន្តភ្លើង ឆាបឆេះស្ទើរតែទាំងស្រុងកាលពីវេលាម៉ោង១:២៥នាទីរសៀល ថ្ងៃទី0១ ខែកុម្ភះ ឆ្នាំ២០២១នេះនៅចំណុចផ្លូវប៉េតុង ក្នុងភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

បើតាមការឲ្យដឹងពីអ្នកបើកបររថយន្ត ឈ្មោះ ឃួន ហុន ភេទប្រុស អាយុ ៣៦ឆ្នាំ ជាបុគ្គ​លិកក្រុមហ៊ុន វ៉ាយ.វ៉ាយ.ខេ.អេច (ត្រេឌីង) ឯ.ក(ថ្នាំពេទ្យ)នៅភ្នំពេញ បានឲ្យដឹងថា នៅមុនពេលកើតហេតុរូបលោកបានបើករថយន្តដឹកថ្នាំពេទ្យមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AG-4419 បានបើកដឹងថ្នាំពេទ្យទៅដាក់ឲ្យម៉ូយតាមដេប៉ូ រួចហើយ ក៏បានធ្វើដំណើរត្រឡប់មកវិញ លុះពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបានផ្ទុះសេខ្សែភ្លើង បង្កឲ្យមានជាអណ្តាតភ្លើងឆាបឆេះរថយន្តតែម្តង។ ដោយក្នុងហេតុការណ៍នេះ រថយន្តនិងសម្ភារៈក្នុងរថយន្តត្រូវបានអគ្គិភ័យឆាបឆេះខូចខាតស្ទើរតែទាំងស្រុង។

ក្រោយទទួលព័ត៌មាននេះ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលគគីរ បានចុះទៅដល់កន្លែងកើតហេតុ សហការជាមួយបងប្អូនប្រជាពលរដ្ឋ បានជួយអន្តរាគមន៍ពន្លត់ភ្លើងឲ្យរលត់តែម្តង ដោយមិនបង្ករបញ្ហាអ្វីធ្ងន់ធ្ងរជាងនេះឡើយ៕