នារីជាបុគ្គលិកធនាគារ MB Bank ម្នាក់ ជិះម៉ូតូរអិលដួលចូលកង់អុិចស្កាវ៉ាទ័រកិនបែកក្បាលស្លាប់យ៉ាងរន្ធត់

0
1192

ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ២០២០

ភ្នំពេញ៖ នារីជាបុគ្គលិកធនាគារ MB Bankម្នាក់ជិះម៉ូតូ១គ្រឿងរអិលដួលចូលកង់អុិចស្នាវ៉ាទ័របែកក្បាលស្លាប់ភ្លាៗនៅកន្លែងកើតហេតុ អ្នកបើកបរបង្កត្រូវបានឃាត់ខ្លួនភ្លាមៗ។

ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក​ ថ្ងៃ​ទី​២៧ ខែកុម្ភៈ​ ឆ្នាំ​២០២០ នៅចំណុច​មុខផ្សា រងិនអាន ហៅផ្សារទំនប់ ស្ថិតតាមបណ្តោយផ្លូវ​លេខ៥៩៨ ភូមិ​ពោងពាយ​ សង្កាត់​ទួលសង្កែ​២​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សពនារីរងគ្រោះឈ្មោះ​ សុិន​ សុនវត្តី​ ភេទស្រី​ អាយុ​៣២ឆ្នាំ​មុខរបរបុគ្គលិកធនាគារMB Bank ស្នាក់នៅផ្លូវ៥៩៨ ភូមិ​ពោងពាយ​​ សង្កាត់​ទួលសង្កែ​២​ ខណ្ឌឫស្សីកែវ​ ភ្នំពេញ​ ជិះម៉ូតូម៉ាក់ឃ្លីក​ពណ៌ស​ ពាក់ស្លាក់លេខ​ភ្នំពេញ​ 1AF 6599។ 

អ្នកបេីកបរ អុិចស្កាវ៉ាទ័រ ឈ្មោះ​ ឆេង​ វាសនា​ ភេទប្រុស​ អាយុ​២៧ឆ្នាំ ​មុខរបរបេីកអុិចស្កា​វ៉ាទ័រ ស្នាក់នៅភូមិទូលចាន់ ឃុំសំរោង​ ស្រុកសំរោង ខេត្តតាកែវ បេីកអុិចស្កាវ៉ាទ័រម៉ាក់​ ហីយ៉ាន់ដាយ​ ពណ៌លឿង​ ពុំមានស្លាក់លខ​។ 

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុ​ គេឃើញម៉ូតូ​ជនរងគ្រោះ និងអុិចស្កា​វ៉ាទ័រ បានធ្វើដំណើរស្របទិសគ្នាពីជេីងទៅត្បូង លុះដល់មកចំណុចកេីតហេតុ ស្ត្រីរងគ្រោះជិះម៉ូតូខាងលេី​ម្នាក់ឯងឡើងចិញ្ចើមផ្លូវដោយមានទឹកសើមៗក៏រអិលដួលចូលក្រោមកង់មុខអុិច​ស្កាវ៉ាទ័រ កិនបណ្ដាលអោយបែកក្បាលស្លាប់ភ្លាមៗតែម្ដង​នៅកន្លែងកើតហេតុ។ 

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានទៅដល់និងទាក់ទងទៅជំនាញផ្នែកចរាចរណ៍ ចុះមកធ្វើការវាស់វែងរួចបានយកវត្ថុតាងរថយន្តអុិចស្កាវ៉ាទ័រ និងអ្នកបើកបរនឹងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ដេីម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់។

រីឯសពនារីរងគ្រោះសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ បានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះជូនទៅឲ្យក្រុមគ្រួសារនឹងសាច់ញាតិយកទៅចាត់ចែងធ្វេីបុណ្យតាមប្រពៃណី៕