ចេញផ្សាយថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០
កំពង់ធំ: បុរសម្នាក់ជិះម៉ូតូមួយគ្រឿងបានបើកវ៉ាជែងជាមួយគោយន្តមិនប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បុកយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ នឹងម្នាក់ទៀតរងរបួសធ្ងន់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ វេលាម៉ោ០៧÷៣០នាទីព្រឹកថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិប្រាសាទ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
ជនរងគ្រោះ ឈ្មោះ ពេជ ពីន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកសិកររស់នៅភូមិប្រាសាទ ឃុំឈូក ប្រសាទសំបូរ ខេត្តកំពង់ធំ របួសធ្ងន់មិនពាក់មួកសុវត្ថិភាព។ ឈ្មោះ ភិន ផេង ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ ស្លាប់នៅកន្លែងកើតហេតុមិនពាក់មួកសុវត្ថិភាពដូចគ្នា។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពាក់ស្លាកលេខកំពង់ចាម1H 8220បានបើកបរនៅលើកំណាត់ផ្លូវក្រាលកៅស៊ូរក្នុងទិសដៅពីពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្បាក៎ទៀតបានជិះម៉ូតូម៉ាកវេវពណ៍ខ្មៅពាក់ស្លាកលេខកំពង់ធំ1G 5610បើកបរវ៉ាជែងជាមួយគោយន្តក្នុងស្ថានភាពគ្រោះថ្នាក់មិនបានប្រយ័ត្នបានជ្រុលទៅបុកជាមួយមួយម៉ូតូមួយគ្រឿងទៀតក្នុងទិសដៅបញ្ច្រាសទិសដៅពេញមួយទំហឹងបណ្តាលឲ្យបុរសម្បាក់ស្លាប់នៅហ្នឹងកន្លែងកើតហេតុនឹងបុរសបុរសម្នាក់ទៀតរងរបួសធ្ងន់។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចុះទៅដល់ទីតាំងហើយបានធ្វើការ វាស់វែងរួចបានយកវត្ថុតាងម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរដើម្បីរងចាំធ្វើការដោញស្រាយគ្នានៅពេលក្រោយតាមនិតិវិធីផ្លូវច្បាប់។
រីឯអ្នករងរបួសធ្ងន់ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីពេទ្យ ចំណែកសពប្រគល់សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានធ្វើកំណត់ហេតុប្រគល់ជូនទៅឲ្យក្រុមគ្រួសារនឹងសាច់ញាតិទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕@tnhotnews